ភ្នំពេញៈ រថយន្តអ៊ីស៊ុយហ៊្សុយដឹកប្រេងរបស់ក្រុមហ៊ុន SAVIMEX មួយគ្រឿង ចុះពីលើស្ពានព្រែកព្នៅដាច់កង់ពីរគ្រាប់ ហើយកង់រថយន្តរត់ទៅ បុកម៉ូតូមួយគ្រឿងព្រមទាំងដាច់វ៉ាន ចេញប្រេងពីស៊ីទែនកំពប់ឆាបឆេះ តែត្រូវអ្នកបើកបរយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់រលត់ភ្លាមៗ មិនបណ្តាលឲ្យឆាបឆេះខ្លាំង ឬរងរបួសអ្នកណាម្នាក់ឡើយ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយមហាវិថីវិមានឈ្នះឈ្នះ ក្នុងភូមិព្រែកតា
រ្ន័ត សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើទោះបីយ៉ាងណា នៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ ហើយក្រោយកើតហេតុក្រុមហ៊ុន ក៏ហៅ រថយន្តមួយគ្រឿងទៀត មកសាងយកប្រេងដែលនៅសល់នោះ ឯម៉ូតូដែលចតចោលហើយម្ចាស់រវល់ទៅទិញសំលៀកបំពាក់ផ្ញើប្រពន្ធ ត្រូវកង់រថយន្តទៅបុករងការខូចខាតនោះ ភាគីខាងរថយន្តចេញថ្លៃជួសជុល ១០០ដុល្លារបញ្ចប់រឿង៕

















មតិយោបល់