កណ្ដាលៈ កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ មានករណីប្រទះឃើញ មនុស្សដេកស្លាប់ ត្រង់ចំណុចកើតហេតុផ្លូវ១១៥ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សពមិនស្គាល់អត្តញ្ញាណ ភេទប្រុស អាយុប្រហែល ៥៥ឆ្នាំ សក់ខ្មៅ សម្បុរស្រអែម ពាក់អាវ២ជាន់ ពាក់អាវយឺតកបើកដៃវែង ប្រកង់ពណ៌ខៀវលាយសខាងក្នុង ខោក្រណាត់ជើងវែងពណ៌ខ្មៅ អាវខាងក្រៅពណ៌ខ្មៅដៃវែង និងខោក្រណាត់ពណ៌ខ្មៅជើងវែង កម្ពស់១.៦៥សម ដៃឆ្វេងមានដាច់ម្រាមពីរ គឺកូនដៃ និងដៃនាង។
សម្ភារៈរបស់ជនរងគ្រោះមាន ៖ បារី១កញ្ចប់ និងលុយ៥០០៛
តាមការបំភ្លឺរបស់ឈ្មោះ ប៉ុល ស្រល ភេទប្រុស បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញជនរងគ្រោះ ដេកដួលក្នុងម្លប់ក្រោមដើមឈើ ជាប់និងផ្លូវ១១៥ ហើយក៏ចូលទៅជួយជនរងគ្រោះ ប៉ុន្តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច ចុះធើ្វការពិនិត្យ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលជំនាញផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធ និងលោកគ្រូពេទ្យថា សពពិតជាស្លាប់ដោយសារខ្យល់គប្រាកដមែន រួចក៏ប្រគល់អោយអាជ្ញាធរ យកទៅតម្កល់នៅវត្តព្រែកសំរោង រងចាំសាច់ញាតិ ដើម្បីយកទៅធើ្វបុណ្យតាមប្រពៃណី៕
មតិយោបល់