ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា អះអាងថា ធ្វើការនៅបុរី ជីប ម៉ុង ផ្នែកខាងបៀកថ្នាំ ត្រូវជនសង្ស័យដេញវ៉ៃ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង១៦នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ស្រវឹងស្រា អះអាងថា ធ្វើការនៅបុរី ជីប ម៉ុង ផ្នែកខាងបៀកថ្នាំ ត្រូវជនសង្ស័យដេញវ៉ៃ បណ្ដាលឲ្យរងរបួស តាមបណ្ដោយផ្លូវ ២៧១ ស្ថិតនៅបឹងជំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុនៃការដេញវាយគ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ តាមដងផ្លូវ នៅមិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទី១ បានចុះដល់ទីតាំងកើតហេតុ ហើយបាននាំជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ៕

មតិយោបល់