ព័ត៌មានជាតិ

អគ្គិភ័យ លេបត្របាក់តូបជួសជុលទូរស័ព្ទខ្ទេចគ្មានសល់ នៅផ្សារកំពង់លួង

កណ្ដាល: កាលពីវេលាម៉ោង ១១និង១៥នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះតូប នៅផ្សារកំពង់លួង ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល។

ម្ចាស់តូបមានឈ្មោះ ខៃ បូរ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ករណីនេះ បណ្ដាលឲ្យឆេះតូបជួសជុលទូរស័ព្ទអស់ទាំងស្រុង១ខ្នង សង់ពីដែកជញ្ជាំងស័ង្កសីទំហំ ៧×៣ម៉ែត្រ ទូរស័ព្ទចំនួន១២០គ្រឿង សរុបជាទឹកប្រាក់១២,០០០ដុល្លារ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ក្រោយទទួលបានដំណឹងភ្លាម រថយន្យពន្លត់អគ្គិភ័យសមត្ថកិច្ច ចុះអន្តរាគមន៍ និងគ្រប់គ្រងរលត់បានទាំងស្រុង នៅវេលាម៉ោង ១១និង៥៥នាទីយប់ថ្ងៃខែឆ្នាំដដែល ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្រុកចំនួន០១គ្រឿង មិនបង្កឲ្យមានរបួសដល់អាយុជីវិតមនុស្សទេ៕

មតិយោបល់