ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម ចេញផ្សាយសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃទី២៤ ខែតុលា មុននេះបន្តិច អំពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចាប់អនុវត្តពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈលក់រាយបានកើនឡើង១រយរៀលក្នុងមួយលីត្រ ក្នុងនោះរួមមាន ប្រេងសាំងស៊ុបពែរ ថ្លៃ៣៦០០៛/លីត្រ ប្រេងសាំងធម្មតា ថ្លៃ៣៥០០៛/លីត្រ និងប្រេងម៉ាស៊ូត ថ្លៃ៣២០០៛/លីត្រ។
គួរជម្រាបថា ថ្លៃប្រេងសាំងកាលពី១០ថ្ងៃមុន គឺប្រេងសាំងស៊ុបពែរ ត្រឹមតែថ្លៃ៣៥០០៛/លីត្រ ប្រេងសាំងធម្មតា ថ្លៃ៣៤៥០៛/លីត្រ និងប្រេងម៉ាស៊ូត ថ្លៃ៣២០០៛/លីត្រប៉ុណ្ណោះ៕
មតិយោបល់