ព័ត៌មានជាតិ

រកឃើញសសៃគុយទាវបាញ់កាញ់ មានសារធាតុគីមី នៅផ្សារសំរោងយ៉ោង

តាកែវៈ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តតាកែវ ដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខាបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការចុះត្រួតពិនិត្យលើទំនិញ ចំណីអាហារ គ្រឿងកំប៉ុង និងបន្លែ ដែលតាំងលក់ក្នុងផ្សារសំរោងយ៉ោង និងដេប៉ូលក់គ្រឿង ចាប់ហ៊ួយមួយចំនួនទៀតនៅជុំវិញផ្សារ ព្រមទាំងធ្វើតេ្តស៍បឋមទៅលើចំណីអាហារផងដែរ។

ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញសសៃគុយទាវបាញ់កាញ់ចំនួន៥គីឡូ ដែលមានសារធាតុគីមី (ប៊ូរ៉ាក់) រួចធ្វើកំណតហេតុដកហូត និងអប់រំណែនាំដល់ក្រុមអាវជីករទាំងអស់ក្នុងផ្សារ ត្រូវដាក់លក់ទំនិញ ចំណីអាហារណា ដែលមានសុវត្ថិភាពអនាម័យ និងមិនហួសកាលបរិច្ឆេទប្រើប្រាស់ ជាពិសេសនោះគឺគ្រឿងកំប៉ុង៕

មតិយោបល់