ភ្នំពេញៈ កាលវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីស្ត្រីវ័យចំណាស់ម្នាក់មានអាការៈ មិនស្រួលខ្លួន ដើរចុះពីលើផ្ទះជួលជាន់លើមកក្រោមទិញថ្នាំ ដើម្បីព្យាបាលជំងឺតែអកុសល មកដល់ខាងមុខផ្ទះលក់ថ្នាំពេទ្យ ដួលក្អួតឈាមស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរឈរមើល តាមបណ្ដោយផ្លូវ១៧០ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមការរៀបរាប់របស់ប្ដីស្រ្តីរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់គាត់ មានជំងឺឈឺមួយចំហៀងខ្លួនជាង២ខែមកហើយ
លុះនៅព្រឹកថ្ងៃកើតហេតុ ស្រ្តីរងគ្រោះ បានចុះពីផ្ទះជួលជាន់លើ មកក្រោមដើម្បីទិញថ្នាំពេទ្យ
ខណៈមកដល់មុខផ្ទះលក់ថ្នាំពេទ្យ ក៏ដួលក្អួកឈាមស្លាប់ភ្លាមៗតែម្ដង។
ស្រី្តរងគ្រោះមានឈ្មោះ មុត ស្រី អាយុ ៥៣ឆ្នាំ មុខរបរលក់ស៊ុប ស្នាក់នៅផ្ទះជួលផ្លូវលេខ១៧០ សង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់