ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! រថយន្តចតស្ងៀមនៅលើផ្លូវ ត្រូវម៉ូតូគ្មានភ្លើងបំភ្លឺជិះបុក បណ្ដាលឲ្យរបួសធ្ងន់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៩ និង១៥នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវ អភិវឌ្ឍន៍ក្រាលកៅស៊ូ (គីឡូម៉ែត្រលេខ៤១) ស្ថិតនៅក្នុងភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្តចត នៅលើផ្លូវ បង្កឲ្យរបួសធ្ងន់បុរសម្នាក់ ខូចខាតម៉ូតូ ០១ គ្រឿងកម្រិតធ្ងន់។

សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូម៉ាក ស៊ីប៊ីអ (CBR) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស៊ឹង ធឿន ភេទប្រុស អាយុ ៤២ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) មិនពាក់មួកសុវត្តិភាព បានបុកមែកឈើ ដែលដាក់នៅខាងក្រោយរថយន្ត សម្រាប់ជូនដំណឹង ជាសញ្ញាគ្រោះថ្នាក់ រួចបន្តបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ០៨តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D 4895 ចតចោលលើចំណុចផ្លូវកើតហេតុខាងលើ ។

មូលហេតុ ៖ អ្នកបើកម៉ូតូ បើកបរលឿនក្នុងស្ថានភាពស្រវឹង (គ្មានភ្លើងបំភ្លឺ)។

បច្ចុប្បន្នអ្នករបួស ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេម្បី បំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់