កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ លង់ទឹកស្លាប់ នៅចំណុចខាងលិចសាលាបុណ្យភូមិចាម ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ ពេជ្រ ឡឹង ភេទប្រុស អាយុ៥៣ឆ្នាំ សព្វថ្ងៃនៅភូមិ ឃុំកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានយកកាដុងចំនួន២ យកទៅដឹកទឹកនៅចំណុចស្រះខាងលើ ដោយបានយកកាដុង១ចូលដងទ២ក ក៏រអិលជើងចូលទៅក្នុងទឹកជ្រៅ បណ្ដាលឲ្យលង់ស្លាប់តែម្ដង។
តាមការបញ្ជាក់ពីក្រុមគ្រួសារ៖ ជនរងគ្រោះមានជំងឺឆ្កួតជ្រូក។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចជំនាញចុះទៅត្រួតពិនិត្យសព ដោយមានការចូលរួមពីលោកមេភូមិ លោកមេឃុំ និងក្រុមគ្រួសារជនរងគ្រោះផងដែរ បានសន្និដ្ឋាន សពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចនប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់