ព័ត៌មានជាតិ

យប់មិញផ្អើលសមត្ថកិច្ច ចេញអន្តរាគមន៍! អគ្គិភ័យឆេះរោងចក្រកាត់ដេរ ជីជីហ្វេសសិន នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៤៥នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីឆ្លងចរន្តអគ្គិសនី ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ ជីជីហ្វេសសិន(ខេមបូឌា) បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា រោងចក្រខាងលើ មានថៅកែជា ជនជាតិហ្វីលីពីន នៅមុនពេលកើតហេតុ គេឃើញមានឆ្លងចរន្តអគ្គិសនី ចេញពីប្រអប់ភ្លើងក្នុងរោងចក្រ ទើប បណ្តាលឲ្យឆាបឆេះខ្សែភ្លើង និងរាលដាលឆេះក្រណាត់សំលៀកបំពាក់ដេរ។

តាមប្រភពដដែល បានបន្តទៀតថា ខណៈភ្លើងឆាបឆេះ ភ្លាមៗនោះ អ្នកគ្រប់គ្រងភ្លើង បានផ្តាច់ចរន្តអគ្គិសនី ហើយក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ជាច្រើនបំពង់ មកបាញ់ពន្លត់ និងទាញទុយោទឹកក្នុងរោងចក្រ ដើម្បីបាញ់ពន្លត់ផងដែរ តែមិនអាចគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ហើយក៏ហៅរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង មកជួយពន្លត់បន្ត ទើបរលត់ទៅវិញ៕

មតិយោបល់