ព័ត៌មានជាតិ

ស្អែក​ដល់​​ថ្ងៃ​ទិវា​នារី​អន្តរជាតិ​

suffragettes_released
ទិវា​នារី​អន្តរជាតិ​(៨​មិនា​) គឺជា​ទិវា​មួយ​ដែល​នារី​ជុំវិញ​ពិភពលោក​ប្រារព្ធ​ពិធី​ដើម្បី​រំលឹក​អប អរ​សាទរ​។​ជា​ឱកាស​មួយ ត្រូវ​អបអរ​ដោយ​មាន​ពិធីបុណ្យ​រំលឹក​ខួប​ប្រារព្ធ​ធ្វើ​ដោយ​នារី​ជុំវិញ ពិភពលោក​។ អង្គការសហប្រជាជាតិ ក៏​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នេះ និង​ប្រទេស​ជាច្រើន​បាន​កំណត់​ទិវា​នេះ ថា​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​ខ្លួន​ផងដែរ​។ នៅពេល​នារី​ក្នុង​ទ្វីប​ទាំង​អស់ ដែល​ជា​ញឹកញាប់​តែង​ត្រូវ​បែងចែក ដោយ​ព្រំដែន​ជាតិ និង​ដោយ​ជាតិ​ពន្ធ​ខុសគ្នា ដោយ​ភាពខុសគ្នា​ខាង​ភាសា វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ មកជួបជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលឹក​ខួប​ទិវា​របស់ខ្លួន គេ​អាច​រំលឹក​ឡើងវិញ​អំពី​ប្រពៃណី​ដែល​តំណាង​ឲ្យ​យ៉ាងតិច​ប្រាំបួន​ទសវត្ស នៃ​ការតស៊ូ​ដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍​។​
iwd-history
​ទិវា​នារី​អន្តរជាតិ គឺជា​រឿង​របស់​នារី​សាមញ្ញ ដែលជា​អ្នក​កសាង​ប្រវត្តិសាស្ត្រ​។ វា​បាន​ចាក់ឫស ក្នុង​ការតស៊ូ​របស់​នា​រី អស់​ពេល​រាប់​សតវត្ស​ដើម្បី​ចូលរួម​ក្នុង​សង្គម​ដោយ​ស្មើភាព​ជាមួយ​បុរស​។ នៅក្នុង​ប្រទេស​ក្រិច​ដែល​ជា​ប្រទេស​ចំណាស់ លី​ស៊ី​ស្ត្រា​តា (Lysistrata) បាន​ផ្ដើមគំនិត​ធ្វើ​កូដកម្ម​ផ្លូវភេទ​ប្រឆាំងនឹង​បុរស​ដើម្បី​បញ្ចប់ សង្គ្រាម និង​នៅ​អំលុង​បដិវត្តន៍​បារាំង នារី​ក្នុង​ទីក្រុង​ប៉ារីស បាន​អំពាវនាវ​រក “​សេរីភាព សមភាព ភាតរភាព​” ដោយ​ដើរ​ជា​ក្បួន​ឆ្ពោះទៅ​កាន់​ទីក្រុង​វែ​រសៃ ដើម្បី​ទាមទារ​សិទ្ធិ​បោះឆ្នោត​សម្រាប់​នារី​។​
​គំនិត​នៃ​ទិវា​នារី​អន្តរជាតិ​បាន​លេចឡើង​ជាដំបូង​នៅរ​បត់​នៃ​សតវត្ស ដែល​ក្នុង​ពិភព​ឧស្សាហូបនីយកម្ម គឺជា​រយៈពេល​នៃ​ដំណើរ​វាតទី និង​ចលាចល កំណើន​ប្រជាជន​យ៉ាង​ឆាប់រហ័ស និង​មនោគមវិជ្ជា មូល​វិវឌ្ឍនិយម​។ ប្រវត្តិ​សង្ខេប នៃ​ព្រឹត្តិការណ៍​នេះ​រៀប​តាម​លំដាប់​នៃ​កាល​វេលា ដូចខាងក្រោម​៖

​ឆ្នាំ​១៩០៩

​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​បក្ស​សង្គមនិយម​អាមេរិក ទិវា​នារី​ជាតិ​លើក​ទី​មួយ​ត្រូវបាន​គេ​គោរព​អបអរសាទរ​ទូទាំង​សហរដ្ឋ អាមេរិក​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​។ នារី​បាន​បន្ត​ធ្វើ​បុណ្យ​រំលឹក​ខួប​ទិវា​នេះ រហូត​ទៅ​ដល់​ថ្ងៃ​អាទិត្យ​ចុងក្រោយ​នៃ​ខែ​នោះ​នា​ឆ្នាំ​១៩១៣​។​

​ឆ្នាំ​១៩១០

​សមាគម​សង្គមនិយម​អន្តរជាតិ ជួបប្រជុំ​គ្នា​នៅ​ទីក្រុង Copenhagen បាន​បង្កើត​ជា​ទិវា​នារី​មួយ​ដែល​មាន​លក្ខណៈ​ជា​អន្តរជាតិ ដើម្បី​អបអរ​ចលនា​ដើម្បី​សិទ្ធិនារី និង​ដើម្បី​ជួយ​សម្រេច​ឲ្យបាន​នូវ​សិទ្ធិ​បោះឆ្នោត​ជា​សកល សម្រាប់​នារី​។ សំណើ​នេះ​ត្រូវបាន​ទទួល​អបអរ​ដោយ​មាន​ការ​អនុមតិ​ជា​ឯកច្ឆន្ទ​ដោយ​សន្និសីទ របស់​នារី​ជាង​១០០​នាក់​មកពី​ប្រទេស​១៧ ដែល​រួមមាន​នារី​ដំបូង​គេ​បីនាក់​ត្រូវ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ សភា​ហ្វាំង​ឡ​ង់​។ ពុំ​មាន​កាលបរិច្ឆេទ​ជាក់លាក់​ណាមួយ​ត្រូវបាន​ជ្រើសរើស​សម្រាប់​ធ្វើ ពិធី​អបអរ​និង​គោរព​ទិវា​នេះ​ទេ​។​

​ឆ្នាំ​១៩១១

​ជា​លទ្ធផល​នៃ​កិច្ចពិភាក្សា​ដែល​បាន​សម្រេច​នៅ​ទីក្រុង​Copenhagen កាលពី​ឆ្នាំមុន ទិវា​នារី​អន្តរជាតិ​ត្រូវបាន​គេ​ធ្វើ​ពិធី​ទទួល​អបអរ​ជា​លើកដំបូង​(​នៅ ថ្ងៃទី​១៩​ខែ​មិនា​) នៅ​ប្រទេស​អូទ្រីស ប្រទេស​ដា​ណឺ​ម៉ាក ប្រទេស​អាល្លឺម៉ង់ និង ប្រទេស​ស្វីស ដែល​ក្នុង​ប្រទេស​ទាំងនោះ​មាន​នារី​និង​បុរស​ជាង​មួយ​លាន​នាក់​បាន​មក​ចូល រួម​គាំទ្រ​ទាំងអស់គ្នា​។ ជា​បន្ថែម​ទៅលើ​សិទ្ធិ​ក្នុង​ការបោះឆ្នោត​និង​សិទ្ធិ​បម្រើ​ការងារ​រដ្ឋ នារី​ទាំងនោះ​បាន​ទាមទារ​ឲ្យមាន​សិទ្ធិ​ក្នុង​ការធ្វើ​ការងា​រ​សិទ្ធិ ទទួល​ការបណ្ដុះបណ្ដាល​និង​សិទ្ធិ​ក្នុង​ការបញ្ចប់​ការរើសអើង​ចំពោះ ការងារ​។​
​ជិត​មួយ​សប្ដាហ៍​ក្រោយមក នៅ​ថ្ងៃ​ទី​២៥​ខែ​មិនា សោកនាដកម្ម​ដ៏​ខ្លោចផ្សា​បណ្ដាលមកពី​អគ្គីភ័យ ឆាបឆេះ​រោងចក្រ​ត្រីកោណ​ផលិត​អាវ​ម៉ា​ដាំ រឹប​រាង នៅ​ទីក្រុង​ញី​វ​យ៉​ក​ថ្មី បាន​ផ្ដាច់​អាយុជីវិត​នារី​បម្រើការ​រោងចក្រ​នោះ​អស់​ជាង​១៤០​នាក់ ដែល​ភាគច្រើន​ជា​នារី​អន្តោប្រវេសន៍ អ៊ីតាលី និង ជ្វី​ហ្វ​។ ព្រឹត្តិការណ៍​នេះ​មាន​ផលប៉ះពាល់​យ៉ាង​ធំធេង​លើ​ច្បាប់​ការងារ​ក្នុង សហរដ្ឋអាមេរិក ហើយ​លក្ខខណ្ឌ​ការងារ​ដែល​នាំឲ្យ​មាន​គ្រោះ​មហន្តរាយ​នេះ​ត្រូវបាន​គេ ស្មិង​ស្មាធិ៍ រំលឹក​ប្រតិស្ឋ អធិស្ឋាន​ក្នុងអំឡុង​ពិធី​បុណ្យ​ជា​បន្តបន្ទាប់​ដើម្បី​រំលឹក​ទិវា​នារី អន្តរជាតិ​។​

​ឆ្នាំ​១៩១៣-១៩១៤

​ជា​ផ្នែក​មួយ​នៃ​ចលនា​សន្តិភាព​ដែល​កំពុង​ប្រុងប្រៀប​ដំណើរការ​នៅពេល មុន​ព្រឹត្តិការណ៍​សង្គ្រាមលោកលើកទី​១ នារី​រុស្សី​បាន​ធ្វើ​ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ​របស់​គេ​ជា​លើក ទីមួយ នៅ​ថ្ងៃ​អាទិត្យ​ចុង​ក្រោយ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​១៩១៣​។ នៅ​តំបន់​ផ្សេងទៀត​ក្នុង​អឺរ៉ុប នៅ​ថ្ងៃ​ឬ​ប្រហែល​ថ្ងៃទី​៨​ខែ​មិនា​នៃ​ឆ្នាំ​បន្ទាប់មក នារី​បាន​មក​មូល​ផ្ដុំ​ជុំគ្នា​ដើម្បី ឬ​មួយ​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម ឬ​មួយ​ដើម្បី​សម្ដែង​សាមគ្គីភាព​ជាមួយ​បងប្អូន​នារីៗ​របស់គេ​។​

​ឆ្នាំ​១៩១៧

​ជាមួយនឹង​ទាហាន​រុស្សី​២​លាន​នាក់ នារី​រុស្សី​ជាថ្មី​ម្ដងទៀត​បាន​ជ្រើសរើស​យក​ថ្ងៃអាទិត្យ​ចុងក្រោយ ក្នុង​ខែ​កុម្ភៈ ដើម្បី​ធ្វើ​កូដកម្ម ទាមទារ “​ចំណី​អាហារ​ហូប​ចុក និង សន្តិភាព​”​។ មេដឹកនាំ​នយោបាយ​បាន​ជំទាស់​នឹង​ការកំណត់​ពេលធ្វើ​កូដកម្ម​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី ក៏​នារី​ទាំងនោះ​នៅតែ​បោះជំហាន​ទៅ​មុខ​ជា​និច្ច​។ ប្រវត្តិ​បន្ទាប់មកទៀត​គឺ បួន​ថ្ងៃ​ក្រោយមក​ស្ដេច​រុស្សី (The Czar) ត្រូវ​បង្ខំ​ឲ្យ​ដាក់រាជ្យ ហើយ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​បាន​ផ្ដល់​សិទ្ធិ​បោះឆ្នោត​ដល់​នារី​។ ថ្ងៃអាទិត្យ​ប្រកបដោយ​អត្ថន័យ​សំខាន់​ជា​ប្រវត្តិសាស្ត្រ​នោះ​បាន ប្រព្រឹត្ត​ឡើង​ចំ​ថ្ងៃទី​២៣​ខែ​កុម្ភៈ តាម​ប្រតិទិន​ជូ​ល្យ៉ិ​នៀ​[Julian Calendar =​ប្រតិទិន​បង្កើត​ដោយ​រដ្ឋបុរស Julius Caesar ក្នុង​ឆ្នាំ​៤៦​មុន​គ្រិស្តសករាជ ដែល​កំណត់​ពេល​១​ឆ្នាំ​ម្ដង មាន​១២​ខែ មួយខែៗ​មាន​៣០​ឬ ៣១​ថ្ងៃ លើកលែង​តែ​ខែកុម្ភៈ​ចេញ​] ដែល​កាលនោះ​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ប្រទេស​រុស្សី ប៉ុន្តែ​វា​ត្រូវ​ចំ​ថ្ងៃ​ទី​៨​មិនា តាម​ប្រតិទិន Gregorian [(​គឺ​ប្រតិទិន​ជូ​ល្យ៉ិ​ន ដែល​ត្រូវ​គេ កែ​ទម្រង់​និង​ដែល​គេ​ប្រើប្រាស់​សព្វថ្ងៃ​] ដែល​ត្រូវ​គេ​ប្រើ​នៅ​ទី​ដទៃទៀត​។​
​ចាប់តាំងពី​ឆ្នាំ​ដំបូងៗ​នោះមក ទិវា​នារី​អន្តរជាតិ មាន​ទំហំ​ធំធេង​ថ្មី​ជា​សកល​សម្រាប់​នារី​ទាំងឡាយ ទាំង​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ ទាំង​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​។ ការរីក​ធំធាត់​នៃ​ចលនា​រី​អន្តរជាតិ ដែល​ត្រូវ​ពង្រឹង​ដោយ​សន្និសីទ​នារី​ជា​សកល​របស់​អង្គការសហប្រជាជាតិ ចំនួន​បួន បាន​ជួយ​ធ្វើឲ្យ​ពិធីបុណ្យ​រំលឹក​ខួប ទិវា​នេះ​ជា​ចំណុច​ប្រមូលផ្ដុំ​មួយ​សម្រាប់​សម្របសម្រួល​កម្លាំង​ដើម្បី ទាមទារ​សិទ្ធិ​នារី និង​ទាមទារ​ឲ្យ​នារី​អាច​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ និង​សេដ្ឋកិច្ច​។ ទិវា​នារី​អន្តរជាតិ​កាន់តែ​ប្រែ​ក្លាយទៅជា​ពេល​វេលា​មួយ​សម្រាប់​ឆ្លុះ បញ្ចាំង លើ​ការរីកចម្រើន​ដែល​ទទួលបាន ដើម្បី​អំពាវនាវ​ឲ្យមាន​ការប្រែប្រួល និង​ធ្វើ​ពិធី​អបអរសាទរ​សកម្មភាព​ទាំងឡាយ​ដែល​ធ្វើ​ដោយ​សេចក្ដីក្លាហាន និង​ការប្ដេជ្ញា​ចិត្ត​ដោយ​នារី​សាមញ្ញ​ដែល​បាន​បំពេញ​តួនាទី​វិសាមញ្ញ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សិទ្ធិ​របស់​នារី​៕

មតិយោបល់