បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅប៉ះរថយន្តដឹកទឹកកក បណ្ដាលឲ្យស្លាប់មនុស្សម្នាក់់ និងម្នាក់ទៀតរបួសធ្ងន់ នៅវេលាម៉ោង០៨និង២៩នាទីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតវិហារឥស្លាម ស្ថិតក្នុងភូមិនិមិត្ត៣ សង្កាត់និមិត្តក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្ត០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ បីតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3154 ធ្វើដំណើរឆ្លងកាត់ទទឹងទ្រូងថ្នល់ ពីជើងទៅត្បូង បើកបរដោយឈ្មោះ ហ៊ឹម ចាន់រុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកបើកបររថយន្ត បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត បានប៉ះក្បាលរថយន្តនឹងចង្កូតម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីមសង់ សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1O-8860 ធ្វើដំណើរពីកើតទៅលិច ជិះគ្នាពីរនាក់ បើកបរដោយឈ្មោះ ហេង ស៊ីម ភេទប្រុស អាយុ៦៤ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរម្នាក់ទៀត ពុំស្គាល់អត្តសញ្ញាណ បណ្តាលឲ្យដួលបោកទៅលើថ្នល់តែម្តង (របួសធ្ងន់)។
មូលហេតុ៖ ម៉ូតូបើកលឿន ចំណែករថយន្ត បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុ អ្នកបើករថយន្ត ត្រូវបានឃាត់យកមកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តជាបណ្តោះអាសន្ន៕
មតិយោបល់