ព័ត៌មានជាតិ

Skype អាច​បកប្រែ​ភាសា​ជា​សំឡេង និង​អក្សរ​បាន​នៅ​ចុងឆ្នាំ​នេះ​

​អ្នកប្រើប្រាស់ Skype នឹង​អាច​ពង្រីក​នូវ​ការទំនាក់ទំនង​ទៅ​កាន់​ពិភពលោក​កាន់តែ​ងាយស្រួល ជាមួយ​នឹង​មុខងារ​ថ្មី​។ នេះ​ជា​សំដី​ដែល​ក្រុមហ៊ុន Microsoft បាន​ថ្លែង​ឲ្យដឹង​កាលពី​ថ្មីៗ​នេះ​។​​កាន់តែ​ងាយស្រួល ក្រុម​អ្នក​អភិវឌ្ឍន៍ Skype បាន​បង្កើត​នូវ Skype Translator ដើម្បី​ធ្វើ​ការបកប្រែ​នូវ​ភាសា​ជា​សំឡេង និង​អក្សរ​នៅពេល​ដែល​អ្នក​ប្រើ Skype ធ្វើការ Call ឬ​ផ្ញើ​សារ​ជា​ភាសា​ផ្សេងគ្នា​។​

​លោក Satya Nadella នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft និង​លោក Gurdeep Pall អនុប្រធាន​ជាន់ខ្ពស់ Skype បាន​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​មួយ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ នៅក្នុង​វេទិកា Code Conference ពាក់ព័ន្ធ​នឹង Skype​។​
​លោក Pall បាន​ធ្វើ​ការបង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី ដោយ​អ្នកប្រើប្រាស់ Skype និយាយ​ជា​ភាសា​អង់គ្លេស វា​អាច​ធ្វើ​ការបកប្រែ​ជា​ភាសា​អាល្លឺម៉ង់ ហើយ​នៅ​ពេល​អ្នក​និយាយ​ភាសា​អាល្លឺម៉ង់ វា​នឹង​បកប្រែ​ជា​ភាសា​អង់គ្លេស​វិញ​។​
​លោក​បាន​បន្ត​ទៀត​ថ Skype Translator នេះ​នឹង​ដាក់ឲ្យ​ប្រើប្រាស់​ដំបូង​នៅ​លើ​ប្រព័ន្ធ​ដំណើរការ Windows 8 beta នៅ​ចុងឆ្នាំ​នេះ​៕​
2014-05-29_122020

មតិយោបល់