ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលភ្នំពេញបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានតាមបណ្តាញព័ត៌មានសង្គមថា មានទីតាំងកត់ឆ្នោតវៀតណាមក្នុងផ្សាកណ្តាល លោកអធិការនគរបាល ខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍សហការជាមួយ កម្លាំងជំនាញខណ្ឌ សង្កាត់ និងគណកម្មការផ្សារកណ្ដាល បានចុះទៅពិនិត្យជាបន្ទាន់ ហើយករណីនេះគឺពុំមានដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ជាក់ស្តែងទីតាំងខាងលើ មានតែបើកលក់ឆ្នោតជាតិតែប៉ុណ្ណោះដែលមាន យីហោ Modern Lottory KPS ឆ្នោត ខ្មែរដំរីមាស ។
នាពេលកន្លងមកកម្លាំង ជំនាញ ខណ្ឌ ប៉ុស្តិ៍ រូមជាមួយសង្កាត់ និងគណកម្មការផ្សារកណ្ដាល តែងតែបង្ក្រាបជាបន្តបន្ទាប់ នៅទីកន្លែងដែលបើកល្បែងខុសច្បាប់ ហើយក៏បានធ្វើការណែនាំ និងធ្វើកិច្ចសន្យាផងដែរ។
ចំពោះមុខប៉ុស្តិ៍ នៅតែតាមដានត្រួតពិនិត្យជាប្រចាំ ប្រសិនបើមានសកម្មភាពប្រព្រឹត្តនូវអំពើល្បែងខុសច្បាប់ណាមួយ ប៉ុស្តិ៍នឹងចាត់វិធានការបង្ក្រាបភ្លាម ៕
មតិយោបល់