ព័ត៌មានជាតិ

ប្រហែសបាត់ ប្រយ័ត្នគង់! មិនគួរសោះ បាត់អស់១ពាន់ដុល្លាទាំងព្រឹក…

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ មានករណីស្ត្រីម្នាក់ ត្រូវចោរលួចលុយអស់ ១០០០$ ត្រង់ចំណុចស្តុបសាលាបឋមសិក្សាទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ ហ .ស.អ ស្នាក់នៅផ្ទះតាមបណ្តោយផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖ កាបូបមានលុយ មានប្រាក់ក្នុងនោះ ៨០០ដុល្លារ (តម្លៃកាបូបចំនួន២០០ដុល្លារ) អត្តសញ្ញាណប័ណ្ណ និងឯកសាផ្សងទៀត។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានគ្រាលោកជីដូន ដាក់បាតព្រះសង្ឃ ដោយនៅពេលនោះ គាត់បានទុកកាបូបនៅលើក្បាលរថយន្ត ស្រាប់តែពេលគាត់ចូលក្នុងរថយន្ត បើកចេញក្រៅផ្ទះបំណងយកលុយ ទៅវេផ្ញើឲ្យគេ មកដល់ចំណុចស្តុបសាលាបឋមសិក្សាទួលសង្កែ កំពុងឈប់ស្តុបក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿងមិនចាំស្លាកលេខ និងពាក់មួកសុវត្ថភាព បានលូកដៃយកកាបូបគាត់នៅលើក្បាលរថយន្ត រួចជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១៕

មតិយោបល់