ព័ត៌មានជាតិ

ឃាត់ខ្លួននារីម្នាក់ បម្រើការងារនៅភោជនីយដ្ឋានយីហោ “៥៦” ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: នៅថៃ្ងទី១៣ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង១០និង០០នាទីព្រឹក កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការខណ្ឌទួលគោក បានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ និងកម្លាំងគណ:បញ្ជាការឯកភាពសង្កាត់បឹងកក់ទី១ បានចុះធ្វើរដ្ឋបាល ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈោ្មះ គង់ ស្រីពៅ ហៅ យូរី ភេទស្រី អាយុ២៣ឆាំ្ន ជនជាតិខែ្មរ មុខរបរនារីបម្រើការងារ ក្នុងភោជនីយដ្ឋានយីហោ “៥៦” ស្នាក់នៅបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយពីឃាត់ខ្លួននារីខាងលើ ត្រូវបានកម្លាំងនគរបាល កសាងសំណុំរឿង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់