ព័ត៌មានជាតិ

បាត់ប្អូនមួយយប់ ស្អែកឡើងបងស្រី មករកសមត្ថកិច្ចឲ្យជួយ

ភ្នំពេញ: នៅវេលាម៉ោង១ រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ មានករណីស្រី្តកម្មកររោងចក្រម្នាក់ បានរត់មករកសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីបាត់ប្អូនស្រីបង្កើត កាលពីវេលាម៉ោង៨ យប់ម្សិលមិញ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ប្អូនស្រីដែលបាត់ខ្លួនមានឈ្មោះ ឈន ស្រីអូន អាយុ៣២ មុខរបរកម្មកានីរោងចក្រ ស្បែកជើង យីងដុង មានស្រុកកំណើត នៅភូមិព្រៃបាយ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ មានប្តីឈ្មោះ ណែត រួមទាំងកូនប្រុស២នាក់ មានស្រុកកំណើត នៅខេត្តកំពុងចាម ។

តាមប្រភពពីបងស្រី បានឲ្យដឹងថា នៅមុនពេលដែលបាត់ខ្លួន ប្អូនគាត់ បានប្រាប់ថា ទៅទិញថ្នាំពេទ្យមួយភ្លែត ស្រាប់តែបាត់រហូត ហើយទាក់ទងក៏មិនបានតែម្តង។

ជាសំណូមពរពីបងស្រី បើមានបងប្អូនណា ប្រទះឃើញភិនភាគ ដូចក្នុងរូប សូមមេត្តាជួយផ្ដល់ព័ត៌មានផង ពិសេសសមីខ្លួន បើបានឃើញសូមវិលត្រលប់មកផ្ទះវិញផង ពីបងប្អូន រួមទាំងប្តី និងកូនមានការព្រួយបារម្ភណាស់៕

មតិយោបល់