ព័ត៌មានជាតិ

រថយន្តដឹកទឹកកក សិប្បកម្មដេប៉ូទឹកកកខ្លាឃ្មុំអូរចំណារ បើកធ្លាក់ផ្លូវ ប​ណ្ដាលឲ្យក្រទ្បាប់ផ្ងារ

ព្រះសីហនុ: វេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្ក ឡើងដោយខ្លួនឯង លើដងផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអណ្តូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្ត០១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2F-4538 ដឹកទឹកកក របស់សិប្បកម្មដេប៉ូទឹកកកខ្លាឃ្មុំអូរចំណារ អ្នកបើកបរឈ្មោះ ជា ហុស ភេទប្រុសអាយុ២៩ឆ្នាំ ទីលំនៅខេត្តកំពត មកដល់ចំណុចកើតហេតុ។ រថយន្តបានរេចង្កូតធ្លាក់ផ្លូវ តៃកុងព្យាយាមយកចង្កូតមកវិញ ក៏បណ្ដាលឲ្យក្រឡាប់តែម្តង ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ពុំបង្កឲ្យមានអ្នករងរបួសនោះទេ៕

មតិយោបល់