ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

បាត់ដំបង: លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះដឹកនាំកម្លាំង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះបង្ក្រាបករណីអំពើលួច (យកកាបូប) ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ។

ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យទី១ ឈ្មោះ ជា ចាន់ថុល ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ទី២ ឈ្មោះ លី ផេង ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ បានធ្វើសកម្មភាពចូលក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ សែម សំណាង ភេទស្រី អាយុ ២៣ឆ្នាំ នៅចំណុចផ្ទះល្វែង ស្ថិតក្នុងក្រុមទី ៣៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សម្ភារ:បាត់បង់មាន ៖
-កាបូបស្ពាយ ០១
-ទូរស័ព្ទដៃម៉ាកHUAWEI ០១
-អត្តសញ្ញាណប័ណ្ណ០១
-បន្តោងខ្សែក,ដាំត្បូងធម្មតា០១
-ក្រវិលផ្លាទីន០១គូ
-នាឡិកាដៃ០១ (រកឃើញខ្លះមកវិញ, បាត់តែលុយ ៨ម៉ឺនរៀល និងនាឡិកាដៃ០១ប៉ុណ្ណោះ)

វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD-8106។

បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តបាត់ដំបង៕

មតិយោបល់