ព័ត៌មានជាតិ

ជនអនាថា ស្នាក់នៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ មុខផ្ទះប្រជាពលរដ្ឋ ត្រូវរដ្ឋបាលខណ្ឌដូនពេញ ចាប់បញ្ជូន….

ភ្នំពេញៈ នៅព្រឹកថ្ងៃព្រហស្បត៍ ១៣រោច ខែចេត្រ ឆ្នាំកុរសំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៨ និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះប្រមូលជនអនាថាដែលគ្មានទីលំនៅច្បាស់លាស់ ស្នាក់អាស្រ័យនៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ និង តាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

ជាលទ្ធផល៖ រដ្ឋបាលខណ្ឌដូនពេញ បានធ្វើកាប្រមូលជនអនាថា សរុបចំនួន១៥នាក់ ស្រីចំនួន០៧នាក់ ក្នុងនោះមានកុមារចំនួន០២នាក់/ស្រីម្នាក់ បានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំ និង បង្ហាត់បង្រៀនទៅតាមវិទ្យាជីវៈ ដោយស្ម័គ្រចិត្តរៀងៗខ្លួន៕

មតិយោបល់