អ្នកគ្រប់គ្រងថ្មី របស់ ក្លិប Monaco លោក Leonardo Jardim បានឲ្យដឹងថា តារាបាល់ទាត់ Radamel Falcao នឹងមិនចាកចេញពីក្លិប ដូចកីឡាករ James Rodriguez ក្នុងអំឡុងទីផ្សារផ្ទេរកីឡាករ ក្នុងខែនេះ ។
កីឡាករសញ្ជាតិកូឡ៊ុំប៊ី មានទំនាក់ទំនងយ៉ាងខ្លាំង ដើម្បីផ្លាស់ចេញពី ក្លិប Monaco ខណៈដែល Rodriguez បានចាកចេញពីក្លិប ដោយ Real Madrid ទិញ ៦៣ លានផោន ប្រហែល ១០៦ លានដុល្លារ ក្នុងខែ មុននេះ ។
ក្លិបយក្សអេស្ប៉ាញ ក៏បានចាប់អារម្មណ៍លើ Falcao ផងដែរ ក៏ប៉ុន្តែគ្រូបង្វឹកថ្មីក្លិប Monaco មិនយល់ព្រមលក់ចេញនោះឡើយ ព្រោះថាក្លិបត្រូវការគាត់ ខណៈដែលរបួសក្បាលជង្គង់បានជាសះស្បើយ ឡើងវិញ ។ គ្រូបង្វឹករូបនេះបានបន្តថា យើងពិតជាគួរឲ្យអាណិតណាស់ ដែលបាត់បង់ Rodriguez តែមិនអីនោះទេព្រោះថា យើងនៅមាន Falcao ៕
មតិយោបល់