ព័ត៌មានជាតិ

កាចម្លេះ! ជេគំរាមសំលាប់និងដុតបំផ្លាញម៉ាស៊ីន ថែមទាំងត្បាល់ របស់យាយចោលទៀត

ត្បូងឃ្មុំៈ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០ នាទី មានករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ដោយ ចេតនាកើតឡើងនៅចំនុចភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បង្កដោយជនសង្ស័យឈ្មោះគួយ ឆាយ ហៅ (ឆាយ) ភេទប្រុសអាយុ២៦ឆ្នាំនៅភូមិ ឃុំកើតហេតុខាងលើ ក្នុងស្ថានភាពស្រវឹងជនសង្សយ័បានមកគោះទ្វារផ្ទះ របស់ឈ្មោះ គុជ គឹមស៊ាន ភេទស្រី អាយុ ៧២ឆ្នាំនៅភូមិជាមួយគ្នា (ត្រូវជាយាយ) ហើយស្រែកជេគំរាមសំលាប់និងបានដុតបំផ្លាញម៉ាស៊ីន និងត្បាល់សំរាប់កិនម្សៅនំបញ្ចុករបស់ជនរងគ្រោះ បណ្តាលអោយឆេះខូចខាតទាំងស្រុង។

ក្រោយពីទទួលបានព័ត៌មានភ្លាម នោះ កំលាំងជំនាញផ្នែកយុត្តិធម៌និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ សួងនៃអធិការដ្ឋាននគរបាល ក្រុងសួងបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

 

មតិយោបល់