ព័ត៌មានជាតិ

សកម្មភាពក្រុមការងារបច្ចេកទេសអគ្គិសនីសហការគ្នា កាប់ដើមគគីរដែលដួលរលំសង្កត់លើ ត្រង់ស្វូរចរន្ត​ និងស្លាកសាសារៀនឯកជន

សៀមរាបៈ នៅល្ងាចថ្ងៃ អង្គារ ៥កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសបណ្តាញរបស់អគ្គិសនីសៀមរាបបានសហការគ្នា ដើម្បីកាប់កាត់យកដើមគគីរដែលបានដួលរលំសង្កត់លើផ្ទាំងស្លាករបស់សាលារៀនឯកជន ដែលឈានដល់សង្កត់លើត្រង់ស្វូរចរន្ត(PMT142) ព្រមទាំងខ្សែបណ្តាញ ដែលបណ្តាលឲ្យមានការដាច់ក្រចាប់បណ្តឹងខ្សែតង់ស្យុងទាប និងខូចសម្ភារបច្ចេកទេសមួយចំនួនផងដែរ។

ករណីនេះបានកើតឡើងនៅតាមចំណុចក្បែរមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ និងបានបណ្តាលឲ្យមានការដាច់ចរន្តចរន្តអគ្គិសនីក្នុងរយៈពេលខ្លីផងដែរ ហើយបន្ទាប់មកក្រុមការងារបានធ្វើការភ្ជាប់ចរន្តឲ្យដំណើរការឡើងវិញទាំងល្ងាចក្នុងថ្ងៃ ខែ ឆ្នាំ ដដែល ក្រោយពេលបានរៀបចំជួសជុល និងកាត់យកដើមឈើចេញរួចរាល់៕

មតិយោបល់