សហរដ្ឋអាមេរិកបានចំណាយ ១១,៤លានដុល្លារអាមេរិក ក្នុងការស្វែងរកយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនកាលពីថ្ងៃទី០៨ខែមីនា ឆ្នាំ ២០១៤ កន្លងទៅ។ នេះបើយោងតាមការឲ្យដឹងពីមន្ទីរបញ្ចកោណ។
នៅក្នុងនោះ សហរដ្ឋអាមេរិកបានចំណាយលុយប្រមាណជា ៣,៦លានដុល្លារអាមេរិក សម្រាប់ការស្វែងរកនៅក្នុងទឹកគឺនៅដែនសមុទ្រឥណ្ឌា ហើយការចំណាយថវិកាទាំងអស់នេះ មន្ទីរបញ្ចកោណគ្មានគម្រោងស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ីសងសំណងនោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្ដាហ៍មុននេះ អ្នកវិភាគបានលើកឡើងថា ការចំណាយលុយក្នុងការរុករកយន្តហោះម៉ាឡេស៊ីដែលបាត់ខ្លួន មានចំនួន ១០០លានដុល្លារអាមេរិក ប៉ុន្តែបើគិតមកដល់ពេលនេះ អាចនឹងកើនឡើងខ្ពស់ជាង ១០០លានដុល្លារអាមេរិក៕
មតិយោបល់