ព័ត៌មានជាតិ

ក្រុមស្លៀកពាក់ស៊ីវិលមិនដឹងសមត្ថកិច្ចខាងណាឃាត់ខ្លួនជនសង្ស័យ២នាក់ទៅបាត់

ភ្នំពេញ: នៅម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានក្រុមស្លៀកពាក់ស៊ីវិល១ក្រុមបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅម្តុំនោះ។

ប្រភពពីប្រជាពលរដ្ឋកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់បានឃើញក្រុមកម្លាំងសមត្ថកិច្ច ស្លៀកពាក់ស៊ីវិលមិនដឹងថា មកពីខាងណាឲ្យច្បាស់ ប្រាកដ ឡើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដាក់ក្នុងឡានដោយមិនដឹងមូលហេតុ គ្រាន់តែក្រឡេកឃើញក្រុមអ្នកសារព័ត៌មានចុះមកដល់ភ្លាម កម្លាំងដែលស្លៀកពាក់ស៊ីវិលទាំងអស់ ដកគ្នាចេញតែម្តង។

ក្រោយពេលកើតហេតុ មិនដឹងថាកម្លាំងស៊ីវិលបញ្ចូនខ្លួនជនសង្ស័យនោះ ទៅណាឲ្យប្រាកដនៅឡើយនោះទេ
ពាក់ព័ន្ធករណីខាងលើ អ្នកសារព័ត៌មានបានសួរនាំ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទួលសង្កែទី១ លោកឆ្លើយប្រាប់ថា​ មិនដឹងក្រុមកម្លាំងជំនាញខាងណាអ្នកចាប់នោះទេ៕

មតិយោបល់