ព័ត៌មានជាតិ

ករណីឪពុករំលោភកូនស្រីបែកការត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រចេះ: នៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី សមត្ថកិច្ចបានទទួលដំណឹងថា មានករណីរំលោភសេពសន្ថវ: ឪពុករំលោភកូនស្រី ត្រង់ចំណុចភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ដ ណ ហៅ ក ទ អាយុ ៧ឆ្នាំ។
ជនសង្ស័យឈ្មោះញឹប ជឿន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រះ សហការជាមួយកម្លាំងជំនាញ ព្រហ្មទណ្ឌ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងហៅ ជនសង្ស័យទៅសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះ សម្រេចជាច្រើនដង ថែមទាំងគំរាមជនរងគ្រោះ មិនឲ្យប្រាប់អ្នកណានោះទេ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត បន្តតាមនីតិវិធី៕

មតិយោបល់