ព័ត៌មានជាតិ

បាត់ខ្លួនជិត១០ថ្ងៃ ស្រាប់តែប្រទះឃើញសព នៅកណ្តាលព្រៃក្បែរជើងភ្នំ

កោះកុង: នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី កម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត សហការណ៍ជាមួយកម្លាំងអធិការស្រុកមណ្ឌលសីមា ចុះពិនិត្យសាកសពមនុស្សស្លាប់ ដឹងកើតហេតុកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៩ នៅចំនុចដីឡូជិតប៉ុស្តិ៍ព្រំដែន ១៩៩ ក្បែរជើងភ្នំមានស្បូវបាំងជិត ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លងស្រុក មណ្ឌលសីមា ខេត្តកោះកុង ។
តាមការស្រាវជ្រាវ សាកសពមានឈ្មោះហោ ហៀត ភេទប្រុស អាយុ ៦៥ ឆ្នាំ មុខខរបរ នៅផ្ទះ ជាជនពិការ ដោយមានជំងឺប្រចាំកាយ ហើយរស់នៅជាមួយកូន។
តាមសភាពនៃសាកសព ៖
-សពដេកស្លាប់នៅក្នុងព្រៃស្បូវ
-សពមានសភាពស្អុយរលួយ
– នៅក្បែរសាកសពមានឈើច្រត់១។
មូលហេតុ ដោយជនរងគ្រោះបានចេញពីផ្ទះតាំងពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ ហើយជនរងគ្រោះមានជំងឺប្រចាំកាយលើសឈាម និងធ្លាប់ដួលផង។
តាមសេចក្តីសន្និដ្ឋាន ក្នុងការស្រាវជ្រាវ ពិនិត្យស្ថានភាពសាកសព និងស្តាប់ចម្លើយកូនរបស់ជនរងគ្រោះ ដោយមានសាក្សី គឺជនរងគ្រោះពិតបានស្លាប់ដោយសារខ្យល់(គ) ដួលនៅនឹងកន្លែងកើត ដោយគ្មានមនុស្សឃើញ ទើបបណ្តាលឲ្យស្លាប់។
បច្ចុប្បន្នក្រោយពីពិនិត្យរួច សពប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់