ព័ត៌មានជាតិ

រន្ធត់ណាស់! ស្រ្តីម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីត្រូវរថយន្តស្លាកលេខ ព្រះសីហនុ 3A-3222បុកនៅ…

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៨-១៧៩ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បង្កដោយ រថយន្ត ០១ គ្រឿងម៉ាក FUSO ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-3222 ដែលមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) មកដល់ចំណុចខាងលើរថយន្តបានបុកពីក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1H-5490 ដែលមានទិសដៅស្របគ្នា បើកបរដោយឈ្មោះ សេង ឡង់ ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យស្ត្រីអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។

តាមរបាយការណ៏ពីសមត្ថកិច្ចថា អ្នកបើកបររថយន្តបង្កហេតុបានបើកទៅមុខ ហើយឈប់នៅភូមិត្រពាំងមូល ឃុំជើងគោ រួចចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុវត្ថុតាង រថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំការដោះស្រាយ៕

 

មតិយោបល់