ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុកម៉ូតូស្របទិសគ្នា បណ្ដាលឲ្យរបួសយុវជនម្នាក់

តាកែវៈ កាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ក្នុងទិសស្របគ្នាពីជើងទៅត្បូង ត្រង់ចំណុចលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រ លេខ៧៣ និង៧៤ ក្នុងភូមិខ្លាគ្រហ៊ឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយក្បាល ពណ៌បៃតងចាស់ ទ្រុងពណ៌បៃតងខ្ចី ពាក់ស្លាកលេខព្រះសីហនុ ៣A-២៥៤២ បើកបរដោយឈ្មោះ សៀក ហាក់លៀងងួន ភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់នៅភូមិជ្រោយស្លែង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ មុខរបរបើកបររថយន្ត (គ្មានរបួស) ធ្វើដំណើរពីទិសខាងជើង មកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១S-២៨១៣ បើកបរដោយឈ្មោះ មន ប៊ុននិច ភេទប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅភូមិកំពង់ឈ្វៀ ឃុំគោល ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ (រងរបួសធ្ងន់) បើកបរមកពីទិសខាងជើង រួចឡើងវ៉ាជែងពីខាងស្តាំ បណ្ដាលឲ្យខ្ទាតចូលរថយន្តខាងលើតែម្តង។

ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ ចំណែកវត្ថុតាង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់