ព័ត៌មានជាតិ

ល្បែងស៊ីសងជាអំពើខុសច្បាប់! សមត្ថកិច្ច ឃាត់បានជនសង្ស័យ ៤ នាក់ នៅស្រុកត្រាំកក់

តាកែវ: កាលពីវេលាម៉ោង ១០ និង ៤០នាទីថ្ងៃទី៥ ខែឧសភាឆ្នាំ ២០១៩ មានប្រជាពលរដ្ឋរាយការប្រាប់សមត្ថកិច្ច ថា មានករណីលេងល្បែងស៊ីសង (ជល់មាន់) នៅចំណុចផ្ទះ ឈ្មោះប៉ិចណុច ភេទប្រុស អាយុ៤៧ ឆ្នាំ មុខរបរកសិករ ស្ថិតនៅភូមិប្របសៀម ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្រោយទទួលបានព័ត៌មានភ្លាម ផ្នែកជំនាញសហការ ជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពជល់មាន់ ទើបសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់៖

ទី១.ឈ្មោះ ប៉ិច ណុច ភេទប្រុស អាយុ ៤៧ ឆ្នាំ (ម្ចាស់ផ្ទះ)
ទី២.ឈ្មោះ ព្រំសារឿន ភេទប្រុសអាយុ ៤៤ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ
ទី៣.ឈ្មោះ ស៊ន ហ៊ុច ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ
ទី៤.ឈ្មោះ គ្រី វុធថា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកើតហេតុ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន ៥ គ្រឿង មាន់ចំនួន ៤ ក្បាល ជាលដែកសម្រាប់គ្របមាន់ចំនួន ៣ ជញ្ជីងថ្លឹងមាន់មួយ ព្រមទាំងស្គុតសម្រាប់រុំជើងមាន់មួយចំនួនទៀត។

ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់