ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកត្រាំកក់ ស្ទាក់ចាប់ជន​ជាតិប្រុសស្រី ២នាក់ បើកលុចស៊ីស RX300 ស្លាកលេខភ្នំពេញ 2P-8959 ករណីលួច..

តាកែវ: កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអធិការរដ្ឋាននគរបាលស្រុកត្រាំកក់ ដាក់កម្លាំងតាមផ្លូវ ដើម្បីត្រួតពិនិត្យរថយន្ត ១គ្រឿងម៉ាក លុចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2P-8959 ពាក់ព័ន្ធនឹងករណីលួច។

ប្រព្រឹត្តដោយជនជាតិចិន កាលពីល្ងាចថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៩ លុះដល់ម៉ោង ៧ និង៣០នាទីយប់ថ្ងៃដដែល កម្លាំងអធិការដ្ឋានគរបាលស្រុកត្រាំកក់ សហការជាមួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើការ ស្ទាក់ឃាត់រថយន្តខាងលើ រួ​មទាំងឃាត់ខ្លួន បានជនជាតិចិនចំនួន២ នាក់៖

ទី១​.ឈ្មោះ ចាង ជីនស៊ីន ភេទប្រុសអាយុ ៣៣ ឆ្នាំ ស្នាក់នៅភ្នំពេញ
ទី២.ឈ្មោះ សែវ ជីន ភេទស្រីអាយុ ៣៤ ឆ្នាំសព្វថ្ងៃស្នាក់នៅភ្នំពេញ នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់។

ដកហូតបានវត្ថុតាងបាន៖ កាំបិតចុងស្រួចចំនួន១ អត្តសញ្ញាណប័ណ្ណ ២ សន្លឹក កាបូបចំនួន ២ លុយដុល្លារ ៣២០ដុល្លារ
ទូរស័ព្ទចំនួន១គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់