ព័ត៌មានជាតិ

បុគ្គលិកបម្រើការកាស៊ីណូ តុងហ្វាមិងជូ នាំគ្នាធ្វើការតវ៉ា នៅសណ្ឋាគារតោមាស

ព្រះសីហនុៈ (ព័ត៌មានដំណឹងបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានបងប្អូនជាបុគ្គលិកបម្រើការ នៅកាស៊ីណូ តុងហ្វាមិងជូ (សណ្ឋាគារតោមាស) ក្រុងព្រះសីហនុ នាំគ្នាតវ៉ានៅខាងមុខកន្លែងធ្វើការ វេលាម៉ោងជាង៩យប់ថ្ងៃ៧ ខែឧសភា ឆ្នាំ២០១៩។

តាមការអះអាងពីបុគ្គលិកអ្នកតវ៉ា បាននិយាយថា ខាងក្រុមហ៊ុនមិនព្រមដោះស្រាយកន្លែងស្នាក់នៅ, ទឹកសម្រាប់បុគ្គលិកប្រើប្រាស់ និងមិនទូទាត់ប្រាក់បន្ថែមបំណាច់ឆ្នាំជាដើម។

ក្រោយពីមានសំណើបែបនេះទ្បើង ខាងក្រុមហ៊ុនបែរជាបណ្តេញ មិនអោយបុគ្គលិកចូលធ្វើការទៅវិញ។

យ៉ាងណាមិញករណីនេះ នៅមិនទាន់ស្វែងរកការបញ្ជាក់ពីខាងក្រុមហ៊ុន ដោយសមត្ថកិច្ច កំពុងសម្របសម្រួលដោះស្រាយ៕

មតិយោបល់