ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅវេលាម៉ោង ៥និង០០នាទីព្រឹកឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានករណីមនុស្សខ្យល់គស្លាប់ ស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ជឹម សារ៉ន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ចុះធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារខ្យល់គប្រាកដមែន សពត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់