ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្ស១១នាក់ និងសម្ភារៈប្រើប្រាស់មួយចំនួន កាលពីយប់វេលាម៉ោង១០និង១០នាទីថ្ងៃ០២មេសា ឆ្នាំ២០១៦ នៅតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹថ្លា ខណ្ឌសែនសុខ។
ប្រតិបត្តិការណ៍ខាងលើនេះ ដឹកនាំដោយលោក គួក សុខហួរ អធិការរងនគរបាលខណ្ឌសែនសុខ តំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ទៀត។
មុខសញ្ញាទាំង១១នាក់ ដែលឃាត់ខ្លួននោះ គឺអ្នកដែលមានសារធាតុញៀនមានចំនួន៦នាក់ ដោយឡែក៥នាក់ទៀតមិនមានសារធាតុញៀតទេ។
បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សាងសំណុំរឿងបញ្ជួនទៅតុលាការ។ ដោយឡែក៥នាក់ទៀត ដែលមិនមានសារធាតុញៀន ត្រូវសមត្ថកិច្ចឲ្យឪពុកម្តាយមកធានាយកទៅផ្ទះវិញ៕
មតិយោបល់