Post News Media ព័ត៌មានជាតិ យុវជនយុវតី ៣ន...

យុវជនយុវតី ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

ព្រៃវែង: កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖

១.ឈ្មោះ អឿង វណ្ណែត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំដោក សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២.ឈ្មោះ វង្ស ធារ៉ា ភេទស្រី មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកតាគង់ទី១ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះដោយមានការសហការ ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ឃាត់បានជនសង្ស័យម្នាក់ទៀត ឈ្មោះ ហេង សិលា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិតាងូវ សង្កាត់និរោធ៍ ខណ្ឌមានជ័យ ភ្នំពេញ ។

វត្ថុតាងដកហូតបានរួមមាន៖
– ម្សៅក្រាមពណ៌ស ចំនួន ០៣កញ្ចប់
– ម៉ូតូចំនួន ០២គ្រឿង
– ទូរស័ព្ទដៃចំនួន ០៥គឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង ចាត់តាមនីតិវិធី៕