ព័ត៌មានជាតិ

ហាយឡែនឌ័រស្រវឹងជោក បុកបង្គោលបាក់ប៉ើងអូសជាប់រថយន្តប្រហែល៥០០ម៉ែត្រ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿងគ្មានស្លាកលេខ បើកបរក្នុងស្ថានភាពស្រវឹង បានបើកទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹង ប៉ើងបាក់បង្គោលភ្លើងខាងលើអូសតាមរថយន្តចម្ងាយប្រហែល៥០០ម៉ែត្រពីកន្លែងកើតហេតុ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងផ្ទុះពោងសុវត្ថិភាព ចំណែកបង្គោលភ្លើងវិញ បាក់ជា៣កំណាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត Post News Media ក៏មានការឡាយផ្ទាល់ផងដែរ៕

មតិយោបល់