ព័ត៌មានជាតិ

និស្សិតម្នាក់ ចង.កសម្លាប់ខ្លួន

កណ្តាល: កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត (ចង.ក) សម្លាប់ខ្លួន ត្រង់ចំណុច ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សុវណ្ណ រ៉ាលី ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរមុខរបរ និស្សិត ទីលំនៅភូមិឃុំកើតហេតុ ។

ដំណើររឿងហេតុ៖ មុនពេលកើតហេតុ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះ បានជិះម៉ូតូដួល បណ្តាលឲ្យខូចខាតម៉ូតូ ពេលនោះជនរងគ្រោះ ក៏បានត្រឡប់ទៅផ្ទះវិញ ក៏ម្ដាយស្តីឲ្យ។

មូលហេតុ៖ ខឹងម្ដាយស្តីឲ្យ ទើបជនរងគ្រោះ ទៅចង.ក សម្លាប់ខ្លួន នៅលើដើមស្វាយ ក្នុងចម្ការរបស់ខ្លួនខាងក្រោយផ្ទះតែម្តង។

ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ច លោកមេឃុំ លោកគ្រូពេទ្យ មណ្ឌលសុខភាពដីឥដ្ឋ បានចុះត្រួតពិនិត្យសព សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណី៕

មតិយោបល់