ផ្ទះ ព័ត៌មានជាតិ រថយន្តធុនធំដឹ...

រថយន្តធុនធំដឹកដី កៀរកុងតឺន័រ រេចង្កូចផ្ទប់ដើមឈើ រងការខូចខាតយ៉ាងដំណំ

0

ភ្នំពេញ: រថយន្តធុនធំប្រភេទដឹកដីមួយគ្រឿង បានបើកវ៉ាស្តាំមិនផុត ជ្រុលកៀររថយន្តកុងតឺន័រ រួចរេចង្កូតទៅស្តាំដៃផ្ទប់ដើមឈើលើចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខាងលិចក្លោងទ្វារវត្តអង្គក្រពើ ប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0832 បើកដោយបុរសម្នាក់។ ចំណែករថយន្តធុនធំប្រភេទដឹកដី ពណ៌ស ពាក់ស្លាកលេខ PP-1780 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុឲ្យដឹងថា មុនកើតហេតុរថយន្តកុងតឺន័រ បានធ្វើដំណើរពីកើតទៅលិច មកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តធុនធំ ប្រភេទដឹកដីមួយគ្រឿង ធ្វើដំណើរស្របទិសគ្នាពីក្រោយ រួចក៏វ៉ាស្តាំតែមិនផុត ក៏ជ្រុលកៀររថយន្តកុងតឺន័រ បណ្តាលឲ្យជ្រុះគម្របកាប៊ីនរថយន្តកុងតឺន័រ ហើយរថយន្តបង្ក បានរេចង្កូតទៅស្តាំដៃបុកផ្ទប់ដើមឈើលើចិញ្ចើមផ្លូវ មុខផ្ទះប្រជាពលរដ្ឋបែកកង់មុខផ្នែកខាងឆ្វេង ទៅមុខលែងរួច សំណាងហើយ ពុំបង្កឲ្យរងរបួសមនុស្សទេ គ្រាន់តែខូចខាតតែរថយន្តទាំងសងខាងប៉ុណ្ណោះ។

ក្រោយពេលកើតហេតុភាគីទាំងសងខាង ធ្វើការសម្របសម្រួសគ្នា ដោយសន្តិវិធីសុខចិត្តបញ្ចប់រឿង ដោយយករថយន្តទៅជួសជុលរៀងៗខ្លួន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.