ព័ត៌មានជាតិ

លោកតាវ័យ ៧៥ឆ្នាំរត់ឆ្លងផ្លូវ ត្រូវរថយន្តតាកូម៉ា បុករបួសធ្ងន់ នៅស្រុកអង្គរបូរី

តាកែវ: នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ វេលាម៉ោង ៩និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្ត និងអ្នកថ្មើរជើង ស្ថិតតាមបណ្ដោយផ្លូវ១ធីខេ១ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ត្រង់ចំណុចភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។

រថយន្តបង្កម៉ាក TACOMA ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-4888 ធ្វើដំណើរពីជើងទៅត្បូង បានបុកប៉ះជាមួយអ្នកថ្មើរជើង បើកបរដោយឈ្មោះ ហ៊ន សំអឿន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពែង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ លូម ឃី ភេទប្រុស អាយុ ៧៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ លុះដើរមកដល់ចំណុចកើតហេតុ បានរត់ឆ្លងផ្លូវពីកើតទៅលិច។

មូលហេតុ៖ អ្នកថ្មើរជើងរត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕

មតិយោបល់