ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិន​ហ្វី​ចេញ​មុខរើស​តួ​ស្រី សម្រាប់​រឿង “The Little Mermaid”

ទិន​ហ្វី​តារា​សម្តែង និង​អ្នកដឹកនាំ​ដ៏​ល្បីល្បាញ ថ្មីៗ​នេះ​បាន​រៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់ សម្រាប់​តារា​សម្តែង​ថ្មី ក្នុង​រឿង ‘The Little Mermaid’ ។​
​ពេល​នេះ​ទិន​ហ្វី ឬ Stefen Chow កំពុង​រវល់​ជាមួយនឹង​ការជ្រើសរើស​តួ​សម្រាប់​ខ្សែភាពយន្ត​ថ្មី​របស់​ខ្លួន “The Little Mermaid” ។ នៅ​ថ្ងៃ​ទី ១៥ ខែ កញ្ញា​នេះ ចុងបញ្ចប់​នៃ​កម្មវិធី​រើស​តួ ដែល​ធ្វើឡើង​នៅ Shenzhen ដោយ​មាន​ស្រី​ស្អាត ១៣ នាក់​ចូលរួម​ប្រកួតប្រជែង ។ កម្មវិធី​រើស​តួ​នេះ ធ្វើឡើង​ដូច​ទៅ​នឹង​ការប្រឡង​បវរកញ្ញា​ដែរ ដោយ​ស្លៀកពាក់​ឈុត​ហែល​ទឹក និង​រ៉ូប និយាយ​ជា​រួម​ដូច​កម្ម​វិធ​ប្រឡង​បវរកញ្ញា ចក្រ​វា​ឡ​បេះបិទ ។​

​ក្នុងនោះ ស្រី​ស្រស់ ៦ នាក់​ត្រូវបាន​ជ្រើសរើស​ចេញ​ក្នុង​ចំណោម ១៣ នាក់ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់​ខ្លួន ប៉ុន្តែ​សម្រាប់​តួនាទី​សម្តែង​មិន​ត្រូវបាន​កំណត់​នៅ​ឡើយ ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ គេ​ចាប់​អារម្មណ៍​នោះ តួ​ស្រី​ដែល ទិន​ហ្វី​ជ្រើសរើស សុទ្ធតែ​មាន​ដើមទ្រូង​ធំៗ មុខ​ទាក់ទាញ និង លេចធ្លោ​ជាទីបំផុត ហើយ​មើលទៅ ទិន​ហ្វី​ពិត​ជា​ចាប់អារម្មណ៍ ដោយ​មិន​ខ្វល់​ពី​រឿងអាស្រូវ​ចុងក្រោយ​របស់​គាត់​៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Tenfy2_zps8a8b574a.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Tenfy1_zpsa20a0b32.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Tenfy3_zps130e345f.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Tenfy4_zpsd634a906.jpg

មតិយោបល់