បាត់ដំបងៈ អគ្គិភ័យឆាបឆេះតូបប្រជាពលរដ្ឋខ្មែរនៅផ្សារថៃច្រកទ្វារអន្ដរជាតិសំពៅលូនបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ដោយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ទៅជួយបាញ់ពន្លត់ អគ្គិភ័យ ដែលកើតឡើងនៅចំណុច ផ្សារស៊ីផេន ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្ត ស្រះកែវ ប្រទេសថៃឡង់ អស់ទឹកចំនួន ០១ឡាន
ក្នុងករណីអគ្គិភ័យនេះបណ្តាលអោយឆេះតូបលក់សំលៀកបំពាក់របស់ប្រជាពលរដ្ឋខ្មែរ ឈ្មោះ ជុំ សុខឿន ភេទស្រី អាយុ២៤ ឆ្នាំ រស់នៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង អស់ចំនួន០១តូប ក្នុងនោះមានសំលៀកបំពាក់មួយចំនួនធំត្រូវខូចខាត
មូលហេតុ ដែលបណ្តាលអោយឆេះនេះ មកពីទុស្សេរខ្សែភ្លើង៕
មតិយោបល់