ព័ត៌មានជាតិ

Update៖ រថយន្ត HINO ត្រូវម៉ូតូពន្លះគូទពីក្រោយ បណ្ដាលឲ្យស្លាប់បុរសម្នាក់ ក្នុងថ្លុកឈាម

ភ្នំពេញៈ នៅវេលាម៉ោ ៥ និង០០នាទីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចផ្លូវបេតុងព្រៃស ឋិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ 3A-0666 (តៃកុងរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ។ ចំណែកម៉ូតូម៉ាក ZOMER X ពណ៌ខ្មៅលាយទឹកក្រូច ពាក់លេខកណ្តាល 1V-1692 បើកបរ ដោយឈ្មោះ លឹម សុខគា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែ ឃុំបត់ជីទីមួយ ក្រុងតាខ្មៅ ខេត្តកណ្តាល ( ស្លាប់នៅកន្លែងកើតហេតុ) ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្ត និង ម៉ូតូបើកបរស្របទិសគ្នាពីលិចទៅកើត ស្រាប់តែមកដល់កន្លែងកើតហេតុ ម៉ូតូបានមកបុកពីក្រោយរថយន្ត ធ្វើឲ្យប៉ះក្បាលជាមួយទ្រុងរថយន្ត ស្លាប់មួយរំពេច។

បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្ត និងម៉ូតូប្រគល់ ឲ្យការិយាល័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ យកទៅរក្សាទុក រងើចំាដោះស្រាយពេលក្រោយ៕

មតិយោបល់