ក្រុមហ៊ុនផលិតទូរស័ព្ទដៃហ្វាំងឡង់ Nokia នឹងធ្វើការបង្ហាញនូវ Nokia Lumia អេក្រង់ធំ ដែលអាចជា Tablet មិនមែនស្មាតហ្វូន។
កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ មានប្រភពព័ត៌មានអនាមិកមួយបានផ្ដល់ព័ត៌មានថា ក្រុមហ៊ុនផលិតទូរស័ព្ទដៃហ្វាំងឡង់មួយនេះកំពុងតែផលិតនូវ Nokia Lumia អេក្រង់ធំ ហើយបើតាមការបញ្ជាក់ប្រហែលជា Tablet ព្រោះថា Nokia កំពុងតែចាប់អារម្មណ៍លើការផលិត Tablet។
ប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា Nokia Lumia នោះមានអេក្រង់ទំហំ ១០.៥អ៊ីង និង អេក្រង់ទំហំ ៨.៥អ៊ីង ដូច្នេះអាចបញ្ជាក់បានថា វាជា Tablet ច្បាស់ណាស់មិនមែនស្មាតហ្វូននោះទេ។
Tablet ទាំងពីរម៉ូដែលនេះ ត្រូវបានបង្កើតឡើងជាច្រើនពណ៌ ដូចជា បៃតង ខ្មៅ ផ្កាឈូក ខៀង លឿង និងពណ៌ស ដែលសម្បករបស់វាបំពាក់ដោយជាតិអាលុយមីញ៉ូម។
គួរបញ្ជាក់ផងដែរថា នេះជាព័ត៌មានចចាមអារ៉ាមជាលើកដំបូង ដែលនិយាយអំពី Tablet របស់ក្រុមហ៊ុន Nokia៕
មតិយោបល់