ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន ២ នាក់ ពេលកម្លាំងកំពុងធ្វើការត្រួតពិនិត្យជាតិអាកុល និងសារធាតុញៀន

កោះកុង: នៅវេលាម៉ោង ៥និង០០នាទី ដល់ម៉ោង១០និង៣០នាទី កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ កម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានសហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានចុះត្រួតពិនិត្យអ្នកបើកបររថយន្តដឹកទំនិញ លើផ្លូវជាតិលេខ.៤៨ ចំណុចអូរស្រីស្រណោះ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាលទ្ធផល មានយានយន្តចូលគោលដៅចំនួន ៤៩ គ្រឿង ៖
+ដោយបានធ្វើតេស្តជាតិអាកុលចំនួន ១៧ នាក់ រកឃើញអ្នកមានជាតិអាកុល ១ នាក់ ក្នុងកម្រិត ០.២២ បានធ្វើការអប់រំណែរនាំ ។
+និងបានធ្វើតេស្តសារធាតុញៀនចំនួន ២២ នាក់ រកឃើញប្រើប្រាស់សារធាតុញៀនចំនួន ២ នាក់ មាន ៖
១-ឈ្មោះ រឿត បូរី ភេទប្រុស អាយុ ២៦ ឆ្នាំ
២-ឈ្មោះ ចាន់ រ់ាន់ ភេទប្រុស អាយុ ១៥ ឆ្នាំ
បច្ចុប្បន្ន ជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងយើងឃាត់ខ្លួន កំពុងសាកសួរ និងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

 

មតិយោបល់