ព័ត៌មានជាតិ

ពុទ្ធោ! តូចចិត្តម្តាយស្តីបន្ទោស​ បែរជាគិតខ្លី..

កំពង់ស្ពឺៈ បុរសម្នាក់តូចចិត្តនឹងម្តាយខ្លួន ក្រោយពីការស្តីបន្ទោសដោយពាក្យសម្តីធ្ងន់ៗ រួចក៏ផឹកថ្នាំបំពុលសត្វល្អិត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី៩ មករា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ស្ថិតក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ សួង រដ្ឋា ហៅរ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ បន្ទាប់ពីទទួលបានដំណឹង ភ្លាមនោះ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យលើសាកសពរងគ្រោះតែម្តង រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់