ព័ត៌មានជាតិ

លួចគេបានវាគ្រាន់ ពេលគេទាន់ប៉ោងមុខ

ប៉ៃលិន: កាលពីវេលាម៉ោង៦ និង ៣០នាទីថ្ងៃថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានករណីចោលួចម៉ូតូនៅចំណុចផ្លូវចូលផ្សារសាមគ្គីកែងបេនឡានចាស់ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោយពីទទួលបានការប្តឹងរាយការណ៍តាមរយ:ទូរស័ព្ទ លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានចាត់តាំងឲ្យលោក ជ ម៉ាញ អធិការរង និងលោកអនុសេនីយ៍ឯក គង់ សំណាង អធិការរង ធ្វើការតាមដាន រហូតដល់ចំណុចស្ពានសន្តិភាព ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏ប្រទេះ ឃើញជនសង្ស័យ រួចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ និងម៉ូតូបានតែម្តង ។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើរការសួនាំ និងក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់