សៀមរាបៈ ផ្ទះម៉ាស្សាមួយកន្លែង យីហោ ជំនោរត្រជាក់ចិត្ត ៦៨៦៨ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចុះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាប ឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ៩នាក់ ថៅកែរត់គេចបាត់ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង.ខេត្តសៀមរាប។
ហាងម៉ាស្សា ដែលមានម្ចាស់ឈ្មោះ វីន ភេទ ស្រី (គេចខ្លួន) មិនស្គាល់អត្តសញ្ញាណ ។ ហើយប្រមូលបានស្ត្រីរកស៊ីផ្លូវភេទបានចំនួន ៩នាក់។ ផ្អែកតាមការសម្ភាសន៍ស្ត្រីរកស៊ីផ្លូវភេទទាំង ៩នាក់ បានឆ្លើយថាមានថៅកែឈ្មោះ វីន មិនស្គាល់អាស័យដ្ឋាន បើកហាងម៉ាស្សាហើយរកស៊ីផ្លូវភេទ ដោយរួមភេទ ម្តង៤០០០០៛ ទៅ ៥០០០០៛ ហើយត្រូវថៅកែដកយកពាក់កណ្តាល ប៉ុន្តែពេលព្រឹកឡើង បានថៅកែទៅទូទាត់យកប្រាក់ពីពួកខ្លួន រួចថៅកែទៅផ្ទះវិញបាត់ ពេលយប់ថៅកែមិនបានមកមើលទេ ។
ក្រោយពីការឃាត់ខ្លួនស្ត្រី ម៉ាស្សារួចមក កម្លាំងជំនាញបានរៀបចំបញ្ជូន ស្រ្តីរកស៊ីផ្លូវទាំង៩នាក់ ទៅមន្ទីរសង្គមកិច្ចខេត្តដើម្បីអោបរំកែរប្រែ និងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបានផងដែរ ៕
មតិយោបល់