ក្លិបបិសាចក្រហម អាចទិញយកកីឡាករអាហ្សង់ទីន Angel Di Maria បានដោយសារតែ ខាងក្លិបយក្សបាំរាំងគ្មានលទ្ធភាពដេញថ្លៃបាន ហេតុដូចនេះហើយ ទើបកីឡាករអាហ្សង់ទីនរូបនេះសម្រេចចិត្ត លេងឲ្យ បិសាចក្រហមជំនួសវិញតែម្តងទៅ។
កីឡាករអាហ្សង់ទីនរូបនេះបានក្លាយជាកីឡាករថ្លៃបំផុតរបស់បិសាចក្រហម បន្ទាប់ពីដេញថ្លៃទិញបាន ក្នុងតម្លៃ 59.7 លានផោន ប្រហែល ៩៤ លានដុល្លារ អាមេរិក ។
ទោះបីជាយ៉ាងនេះក្តី កីឡាករវ័យ ២៦ ឆ្នាំ បានបញ្ជាក់ថា គោលដៅដែលគាត់ចង់ទៅលេងបំផុតគឺក្លិបបារាំង PSG ក៏ប៉ុន្តែ ខាងក្លិបយក្សបារាំងមួយនេះ គ្មានលទ្ធភាពផ្តល់ថ្លៃសេវាកម្មឲ្យ ទើបសម្រេចចិត្តលេងឲ្យបិសាចក្រហម ជំនួសវិញតែម្តងទៅ ។
លោក បាននិយាយប្រាប់ Telefoot ថា “នៅថ្ងៃណាមួយ លោកក៏នៅតែសង្ឈឹមអាចលេង នៅក្លិប PSG បាន បើទោះបីពេលនេះនៅ បិសាចក្រហមក៏ដោយនោះ” ។
ព័ត៌មានជាតិ
មតិយោបល់