ឧត្តរមានជ័យៈ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង
នៅចណុចក្នុងផ្សារថ្មីអន្លង់វែង ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យរវាងរថយន្ដម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2G 2222 និងអ្នកថ្មើរជើងបណ្តាលឲ្យបុកភេទស្រី អាយុ៣ម្នាក់ស្លាប់ម្នាក់។
សមត្ថកិច្ចឲ្យដឹងថាជនបង្ករ មិនស្គាល់អត្តសញ្ញាណ្ណ បានរត់កេចខ្លួនចេញពីកន្លែងកើតហេតុ បន្សល់ទុកនូវរថយន្ដមួយគ្រឿង ម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2G 2222 ។
+ ជនរងគ្រោះឈ្មោះ ផល ស្រីលាភ ភេទស្រី អាយុ ០៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់មកផ្នែកជំនាញបានចុះទៅកន្លែងកើតហេតុភ្លាមៗជួយអន្តរាគមន៍ យកជនរងគ្រោះ ប្រគល់ជួយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលមកពី ភាគីបង្កបើកបរគ្មានការប្រុងប្រយ័ត្ន ៕
មតិយោបល់