កំពង់ស្ពឺៈ កាលពីវេលាម៉ោង៧និង៣៥នាទី យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានឈ្មោះ ស្រេង រតនា ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិឡធ្យូង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាម្ចាស់ផ្ទះសំណាក់ យីហោ ធី ធី កុម្ភៈ បានឃាត់ខ្លួនឈ្មោះ ឌឹម សារ៉ុម ភេទប្រុសអាយុ ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រគល់មកសមត្ថកិច្ច ពាក់ព័ន្ធករណីក្លែងបន្លំក្រដាសប្រាក់ ដោយបានយក លុយដុល្លាក្លែងក្លាយក្រដាស ៥០ដុល្លារ មកឲ្យថ្លៃបន្ទប់ជួល។
ក្រោយមកបានធ្វើការឆែកឆេររកឃើញលុយដុល្លារក្លែងក្លាយនៅជាប់នឹងខ្លួនសរុបចំនួន ៣៣០ដុល្លារ ក្នុងនោះក្រដាស ៥០ដុល្លារ ចំនួន ៥សន្លឹក ក្រដាស ១០ដុល្លារ ចំនួន ៨សន្លឹក ។
បច្ចុប្បន្នជនសង្ស័យខាងលើក ត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់